ចេញផ្សាយ ០៧ កុម្ភៈ ២០២០
92
ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០
លោក ផាន់ សុខន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ឃី អូន អនុប្រធានការិយាល័យផែនការ គណនេយ្យ បានចុះស្រង់ស្ថិតិផ្ទៃដីដាំដុះដំណាំរួមផ្សំ និងចំនួនគ្រួសាររបស់កសិករនៅតាមបណ្តាឃុំទាំង៤ នៃស្រុកកំពង់សីលា ក្នុងនោះមាន÷
- ផ្ទៃដីដាំបន្លែយកស្លឹកមានចំនួន ៥,៤០ហិកតា ក្នុងនោះមានចំនួន ៨៥គ្រួសារ។
- ផ្ទៃដីចម្ការស្វាយមានចំនួន ១ ៥២៩ហិកតា ក្នុងមានចំនួន ១២៩គ្រួសារ។
- ផ្ទៃដីចម្ការស្វាយចន្ទីមានចំនួន ២៤៣ ហិកតា ក្នុងនោះមានចំនួន ៥៣គ្រួសារ។
- អ្នកប្រមូលទិញ និងលក់ ផលិតផលបន្លែ មានចំនួន ១០នាក់ ទូទាំងឃុំ នៃស្រុកកំពង់សីលា ខេត្តព្រះសីហនុ។