ចេញផ្សាយ ០៧ កុម្ភៈ ២០២០
146
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០
ខណ្ឌរដ្ឋបាលជលផលកំពង់សោម សហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានចុះពិនិត្យការសាងសង់សំណង់ថ្មីៗក្នុងដីព្រៃកោងកាង ដែលមានទីតាំងស្ថិតនៅ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ខាងលិចស្ពានកំពង់ស្មាច់) ក្រោមការដឹកនាំរបស់ លោក ណឹប សុផាន់ណារ៉ា ប្រធានការិយាល័យអន្តរវិស័យស្រុក។ ជាលទ្ធផល ក្រុមការងារបានបំផ្លាញចោលស្ពានបេតុង ដែលមានបណ្តោយប្រវែង ៨០ម៉ែត្រ ទទឹងប្រវែង ១,២ម៉ែត្រ និងសរសរបេតុងចំនួន ៤៨ដើម។ សមាសភាពចូលរួមមាន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ ក្រុមប្រឹក្សាឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារឃុំ។