មាតិកា
ការចុះស្រង់ស្ថិតិផ្ទៃដីដាំដុះដំណាំរួមផ្សំ និងចំនួនគ្រួសាររបស់កសិករនៅតាមបណ្តាឃុំនៃស្រុកព្រៃនប់
ចេញ​ផ្សាយ ០៧ កុម្ភៈ ២០២០
113
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ផាន់ សុខន​ ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក ឃី​ អូន​ អនុប្រធានការិយាល័យផែនការ គណនេយ្យ​ បានចុះស្រង់ស្ថិតិផ្ទៃដីដាំដុះដំណាំរួមផ្សំ និងចំនួនគ្រួសាររបស់កសិករនៅតាមបណ្តាឃុំទាំង១៥ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលគឺ÷ - ផ្ទៃដីដាំបន្លែយកស្លឹកមានចំនួន ១៥ហិកតា ក្នុងនោះមានចំនួន ១១៨គ្រួសារ។ - ផ្ទៃដីចំការស្វាយមានចំនួន ៤១០ហិកតា ក្នុងនោះមាន ២៧២គ្រួសារ។ - ផ្ទៃដីចំការស្វាយចន្ទីមានចំនួន ២០២ ហិកតា ក្នុងនោះមានចំនួន ៤១គ្រួសារ។ - អ្នកប្រមូលទិញផលិតផលបន្លែមានចំនួន ១៥នាក់​ទូទាំងឃុំ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter