ចេញផ្សាយ ០៦ កុម្ភៈ ២០២០
110
ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០
ខណ្ឌរដ្ឋបាលជលផលកំពង់សោម បានសហការជាមួយនាយសង្កាត់រដ្ឋបាលជលផលមិត្តភាព និងនាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ បានចុះស្រង់ស្ថិតិអ្នកចិញ្ចឹមត្រីស្ពង់ នៅឃុំកំពេញ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃុំទាំងពីរ មានអ្នកចិញ្ចឹមត្រីស្ពង់ ចំនួន ៧គ្រួសារ ដោយមានបែរសរុបចំនួន ៦៣៥បែរ ស្មើនឹងផ្ទៃក្រឡា ៣០៧៣ ម៉ែត្រការ៉េ។ ក្រោយពីចុះសាកសួរ និងប្រមូលព័ត៌មានរួចមក ក្រុមការងារបានផ្តល់បទពិសោធបន្ថែម និងលើកទឹកចិត្ត ដល់ពួកគាត់លើការចិញ្ចឹមឱ្យកាន់តែរីកចម្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារឱ្យកាន់តែប្រសើរឡើង។