ចេញផ្សាយ ០៣ កុម្ភៈ ២០២០
130
ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ស្តីទី បានចូលរួមប្រជុំផ្សព្វផ្សាយសារៈសំខាន់ នៃទីជម្រកជលផល ប្រភេទធនធានជលផល ដែលកំពង់រងគ្រោះថ្នាក់ និងលិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗ នៅស្នាក់ការភូមិកោះខ្យង ក្រោមការដឹកនាំរបស់លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្សជលផល សមាសភាពចូលរួមមាន មន្រ្តីនាយកដ្ឋានអភិរក្ស មេភូមិកោះខ្យង និងប្រជានេសាទ សរុបចំនួន ៤១នាក់ ស្រី០៨នាក់។