មាតិកា
ការចុះតាមដានការងារបង្កបង្កេីនផលដំណាំរួមផ្សំ និងដំណាំបន្លែរបស់កសិករនៅឃុំសំរុង និងឃុំសាមគ្គី ស្រុកព្រៃនប់
ចេញ​ផ្សាយ ៣១ មករា ២០២០
109
នារសៀល ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចំនួន០៣រូប សហការជាមួយអនុប្រធានការិយាល័យកសិកម្មស្រុកព្រៃនប់ ​ចុះតាមដានការងារបង្កបង្កេីនផលដំណាំរួមផ្សំ និងដំណាំបន្លែរបស់កសិករនៅឃុំសំរុង និងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលសង្កេតឃេីញថា៖ - កសិករកំពុងមមាញឹកក្នុងការងារដាំដុះ និងប្រមូលផលដំណាំរបស់ពួកគាត់។ - ដំណាំរបស់កសិករដុះលូតលាស់ល្អ។ ចំពោះតម្លៃបន្លែដែលកសិករលក់ឱ្យទៅឈ្មួញកណ្តាល - ត្រកួន ៣០០០៛/គីឡូ - ត្រប់ ២៥០០៛/គីឡូ - ននោង​ ២០០០៛/គីឡូ
ចំនួនអ្នកចូលទស្សនា
Flag Counter