ចេញផ្សាយ ៣១ មករា ២០២០
97
នៅព្រឹក ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទមន្ទីរចូលរួមកិច្ចប្រជុំការងាររបស់រដ្ឋបាលស្រុកព្រៃនប់ ក្រោមអធិបតីភាព ឯកឧត្ដម ជាម ហ៉ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុក មេឃុំ ជុំទប់ទី១-ទី២ ស្មៀនឃុំ មេភូមិ-អនុភូមិ កងកម្លាំងទាំងបីប្រភេទចំណុះឱ្យរដ្ឋបាលស្រុកព្រៃនប់។