ចេញផ្សាយ ៣១ មករា ២០២០
107
នៅថ្ងៃសុក្រ ៧កើត ដល់ថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០
កញ្ញា ជី ចាន់ឌី មន្ត្រីការិយាល័យផែនការ គណនេយ្យ និងលោក ពៅ សីលា មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការសិក្សាខ្សែច្រវាក់តម្លៃផលិតផលដើម្បីជំរុញទីផ្សារប្រកបដោយបរិយាបន្នសម្រាប់កសិករខ្នាតតូច ដោយសហការរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ(FAO) នៅភោជនីយដ្ឋានទន្លេបាសាក់២។ ក្នុងវគ្គបណ្តុះបណ្តាលមានមន្ត្រីចូលរួមចំនួន ១៦ខេត្ដ និងរាជធានី។