ចេញផ្សាយ ៣១ មករា ២០២០
92
ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោក ចាន់ រជ្ជតា នាយរងផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមប្រជុំគណៈកម្មការរដ្ឋបាល ដើម្បីកំណត់ ដីចំណីផ្លូវ អូរ ប្រឡាយ ព្រែក បឹង និងដីចំណីសារធារណៈផ្សេងៗ នៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល ប្រឡាយ អូរ ទាំងអស់ដែលមានក្នុងភូមិខាងលើនេះ គឺអនុវត្តទៅតាមអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាងទន្លេ របស់រាជរដ្ឋាភិបាលលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក នាយករងរដ្ឋបាលស្រុក ប្រធាន និងអនុប្រធានប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី រួមទាំងតំណាងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។