ចេញផ្សាយ ៣១ មករា ២០២០
116
ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោក ចាន់ រជ្ជតា នាយរងផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមប្រជុំគណៈកម្មការរដ្ឋបាលពិនិត្យ និងដោះស្រាយបណ្តឹងជំទាស់ដែលទទួលបានក្នុងអំឡុង ពេលបិទផ្សាយទិន្នន័យនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល គណៈកម្មការរដ្ឋបាលបាន សម្រេចលុបចោលនូវក្បាលដីចំនួន០៧ ពាក់ព័ន្ធដីព្រៃកោងកាង ដែលខណ្ឌរដ្ឋបាលជលផលកំពង់សោម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការប្តឹងទាស់ កិច្ចប្រជុំនេះដឹកនាំដោយលោក ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ។ សមាសភាពចូលរួម សមាជិកក្រុមប្រឹក្សាស្រុក នាយករងរដ្ឋបាលស្រុក ប្រធាន និងអនុប្រធានមន្ទីរពាក់ព័ន្ធ ជំទប់ទី១ឃុំជើងគោ មេភូមិត្រពាំងគា ដែលប្រព្រឹត្តិទៅនៅសាលប្រជុំរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។