ចេញផ្សាយ ៣០ មករា ២០២០
97
ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០
លោក តុង សែ នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក នាយ នាយរង សង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា បានរៀបចំ និងអមដំណើរលោក ហម សារ៉ាវុធ អគ្គនាយករងរដ្ឋបាលព្រៃឈើ ដើម្បីចុះពិនិត្យ និងសំណេះសំណាលជាមួយ គណៈកម្មការ និងសមាជិកគ្រប់គ្រងសហគមន៍ព្រៃឈើធម្មជាតិថ្មរូង នៅស្នាក់ការសហគមន៍។ ជាលទ្ធផល÷
- ការបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មការគ្រប់គ្រងសហគមន៍ថ្មី អាណត្តិទី៣។
- ស្រាវជ្រាវរកសាលក្រមតុលាការ ដែលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋចំនួន ៥គ្រួសារ អាចស្នាក់នៅ អាស្រ័យផល លើដីសហគមន៍ តាមទំហំដីដែលគ្រួសារនីមួយៗបានកាន់កាប់។
- ស្រាវជ្រាវរកឯកសារដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថាការវាស់វែងដីតាមបទបញ្ជា ០១ បប (ស្បែកខ្លា) ជាន់លើដីសហគមន៍ ១៨ហិកតា។
- ស្រាវជ្រាវរកឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុន ធម្មជាតិថ្មរូង ផែនទីជួរភ្នំក្រវាញភាគខាងត្បូង របស់ក្រសួងបរិស្ថាន ដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទីរបស់សហគមន៍។
បន្ទាប់មក ក្រុមការងារបានចុះពិនិត្យកិច្ចដំណើរការកែច្នៃបន្ទះវីនៀ ពីដើមអាកាស្យា របស់ក្រុមហ៊ុន ហុងកុង ហ្វាងយ័ន ខិងហ្គូ ប៊ីលឌីង មេធៀរៀល វូដ ឯ.ក មានទីតាំងនៅ ភូមិបឹងត្រាច ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។