មាតិកា
ការចុះអង្កេត និងស្រង់ស្ថិតិដំណាំកៅស៊ូគ្រួសារ នៅឃុំកំពង់សីលា
ចេញ​ផ្សាយ ៣០ មករា ២០២០
104
ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោក ហ៊ូ វិចិត្រ មន្ត្រីទទួលបន្ទុកការិយាល័យកៅស៊ូ និងលោក សុខ ពិសិដ្ឋ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះអង្កេត និងស្រង់ស្ថិតិដំណាំកៅស៊ូគ្រួសារ នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផល កសិករដាំដំណាំកៅស៊ូមានចំនួន ០៩គ្រួសារ ដែលផ្ទៃដីចម្ការកៅស៊ូសរុបចំនួន ១៥២ហិចតា ផ្ទៃដីកៅស៊ូចៀរជ័រចំនួន ១១២ហិចតា ផ្ទៃដីចំការកៅស៊ូក្មេងចំនួន ៤០ហិចតា។
ចំនួនអ្នកចូលទស្សនា
Flag Counter