ចេញផ្សាយ ២៩ មករា ២០២០
124
ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០
លោក យស់ ចន្ថាណា និងលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាលើប្រកាស ស្តីពីការបង្កើតដែនជម្រកសុវត្ថិភាពគ្រែងឈាមនៅសហគមន៍ព្រៃនប់២ ស្ថិតក្នុង ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃនប់ ក្រោមវត្តមានលោក អភិបាលរងស្រុកព្រៃនប់។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកប្រធាន និងអនុប្រធានមជ្ឈមណ្ឌលអភិរក្សជលផលសមុទ្រ មេឃុំទឹកថ្លា និងគណៈកម្មការសហគមន៍នេសាទព្រៃនប់២។