ចេញផ្សាយ ២៨ មករា ២០២០
174
ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០
លោក អ៊ុក សំអន នាយសង្កាត់កំពង់ស្មាច់ ស្តីទី និង លោក ខៀវ ថា ប្រធានត្រួតពិនិត្យ សហការជាមួយក្រុមការងាររដ្ឋបាលស្រុកព្រៃនប់ ក្រុមប្រឹក្សា ប្រជាការពារឃុំវាលរេញ បានចុះរុះរើសំណង់ដែលបានសាងសង់ក្នុងព្រៃកោងកាង ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលបានដកហូត÷
-ទុយោជ័រទំហំ ១៦៥ មម ចំនួន ២៧ដើម
-ដែក ចំនួន ៩៩ដើម
-ហ្វែមចំនួន ៤ដើម
រាល់វត្ថុតាងខាងលើត្រូវបានរក្សាទុកនៅរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។