មាតិកា
ការចូលរួមកិច្ចប្រជុំស្តីពីករណីសំណើបង្កើតក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យ វាស់វែង កំណត់ព្រំដី និងចេញប័ណ្ណកម្មសិទ្ធិ
ចេញ​ផ្សាយ ២៣ មករា ២០២០
122
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្មខេត្ត រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមកិច្ចប្រជុំស្តីពីករណីសំណើបង្កើតក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យ វាស់វែង កំណត់ព្រំដី និងចេញប័ណ្ណកម្មសិទ្ធិ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ជាលទ្ធផល÷ ក/ករណីដីក្នុងគម្របព្រៃឈើ ព្រៃលិចទឹក ក្នុងតំបន់ការពារ និងក្នុងឧទ្យាន ទោះជាមានសាលក្រម សាលដីការ ពីតុលាការថ្នាក់ណាក៏ដោយ គឺដាច់ខាតមិនត្រូវចូលរួមអនុវត្តឡើយ។ ខ/ករណីដីពិនិត្យឃើញថា ទីតាំងក្បាលដីស្ថិតក្នុងប្រភេទដីដូចខាងលើ ត្រូវដកត្រឡប់មកវិញ ដោយឱ្យរដ្ឋបាលព្រៃឈើ ជលផល បរិស្ថាន និងធនធានទឹកទទួលគ្រប់គ្រងដោយអនុវត្តច្បាប់ជំនាញ និងច្បាប់ពាក់ព័ន្ធ។ គ/អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតាមដាន Page and Account Facebook បើមានគេផ្សព្វផ្សាយលក់ដីដូចប្រភេទខាងលើ ត្រូវទាក់ទងឱ្យជាប់ រាយការណ៍ជូន ឯកឧត្តម ដើម្បីមានវិធានការ ចុះកិច្ចសន្យាទិញ រួចចាប់ខ្លួនតែម្តង។
ចំនួនអ្នកចូលទស្សនា
Flag Counter