ចេញផ្សាយ ២២ មករា ២០២០
105
នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោក សុខ សិទ្ធិការ មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមប្រជុំសាមញ្ញលើកទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់លើកិច្ចការស្រ្តី និងកុមារ ខេត្តព្រះសីហនុ ក្នុងការគ្រប់គ្រងករណីសមាហរណកម្មកុមារក្នុងគ្រួសារ និងការឆ្លើយតប ទប់ស្កាត់អំពើហិង្សាលើកុមារ ក្រោមអធិបតីភាព លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធាន គ.ក.ស.ក ខេត្ត និងមានការអញ្ជើញចូលរួមសមាជិក គ.ក.ស.ក ខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងអង្គការសង្គមសុីវិលនៅក្នុងខេត្ត។