ចេញផ្សាយ ២២ មករា ២០២០
131
នៅថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០
លោក សំ សត្យា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម លោក ជឺ គីម អនុប្រធានការិយាល័យនេសាទទឹកសាប លោកនេន ចំរើន ប្រធានមន្ទីរ និងលោកយស់ ចន្ថាណា អនុប្រធានមន្ទីរ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោកនាយរងខណ្ឌ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម ក្នុងការរៀបចំសំណុំរឿងទៅតុលាការ ដើម្បីប្តឹងជនល្មើសកាន់កាប់ និងផ្ទេរកម្មសិទ្ធិកាន់កាប់ដីព្រៃកោងកាង នៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។