មាតិកា
ការចុះត្រួតពិនិត្យការទន្រ្ទានដីព្រៃលិចទឹក(កោងកាង)នៅចំនុចត្រពាំងរនាមនិងត្រពាំងតាមោគ ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ចេញ​ផ្សាយ ២២ មករា ២០២០
134
ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ផ្នែករដ្ឋបាលជលផលព្រៃនប់ បានចុះត្រួតពិនិត្យការទន្រ្ទានដីព្រៃលិចទឹក(កោងកាង)នៅចំនុចត្រពាំងរនាមនិងត្រពាំងតាមោគ ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផល៖ ក្រុមការងារពិនិត្យឃើញថា ១. ត្រពាំងតាមោគពុំមានការឈូសឆាយឡើយ។ ២. ត្រពាំងរនាម មានការឈូសឆាយដីព្រៃលិចទឹក(កោងកាង)ប្រមាណជា ៦-៨ហិកតា នៅជុំវិញត្រពាំង ផ្អែកតាមស្ថានភាពជាក់ស្តែង ការឈូសឆាយនេះមានរយៈពេលជាយូរមកហើយ តែបច្ចុប្បន្នពុំឃើញមានសកម្មភាពឈូសឆាយថ្មីៗនោះទេ។ តាមសម្តីលោកមេឃុំកំពង់សីលាបានលើកឡើងថាសកម្មភាពខាងលើនេះធ្វើឡើងមានរយៈពេលប្រហែល១ឆ្នាំកន្លងមកហើយ។ អាជ្ញាធរស្រុក និងឃុំក៏បានធ្វើការទប់ស្កាត់ផងដែរ ក្នុងនោះមាន លោកអភិបាលស្រុក លោកមេឃុំកំពង់សីលា ប្រធានភូមិបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក មេភូមិវាល។
ចំនួនអ្នកចូលទស្សនា
Flag Counter