ចេញផ្សាយ ២០ មករា ២០២០
132
ថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលដំបូងដល់មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០១៩ នៅអគារផ្ការំដួល ទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា រួមទាំងមានអ្នកចូលរួមអញ្ជើញដូចជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ និងអង្គភាពក្រោមឱវាទនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដែលមានលោកប្រធានមន្ទីរ លោក/លោកស្រីអនុប្រធានមន្ទីរទាំង ២៥ រាជធានីខេត្ត និងមន្ត្រីក្របខ័ណ្ឌថ្មីចំនួន ១២០នាក់។