មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២០
ចេញ​ផ្សាយ ១៨ មករា ២០២០
99
នាព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមវត្តមានលោក យស់ ចន្ថាណា អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការអនុវត្តច្បាប់ ការបង្រ្កាបបទល្មើសព្រៃឈើ ជលផល និងបសុពេទ្យ មួយវិញទៀតបានពិភាក្សាលើបញ្ហាប្រឈម និងរកដំណោះស្រាយសមស្របសម្រាប់អនុវត្តការងារបន្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter