ចេញផ្សាយ ១៨ មករា ២០២០
106
នៅថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទចំនួន ៥នាក់ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩~២០២០) ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ។ សមាសភាពចូលរួមមាន ឯកឧត្តម លោក ជំទាវ លោក លោកស្រី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជនគ្រប់លំដាប់ថ្នាក់យ៉ាងច្រើនកុះករ នៅសាលប្រជុំសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ។