ចេញផ្សាយ ១៦ មករា ២០២០
111
ថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នំា២០២០
លោកស្រី យ៉ុន លីដា លោកស្រី ណែត សារ៉េម មន្ត្រីការិយាល័យផែនការ គណនេយ្យ និងលោក ពៅ សីលា មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមពិធីប្រជុំស្តីពីការផ្សព្វផ្សាយសារាចរណែនាំលេខ០១១ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ក្រោមអធិបតីភាពលោក អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំធំនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះសីហនុ។ សមាសភាពចូលរួមចំនួន ៦៨នាក់ មកពីគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។