ចេញផ្សាយ ១៥ មករា ២០២០
125
ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការបង្ហាញគម្រាងពង្រឹងសមត្ថភាពសហគមន៍ ដើម្បីអភិរក្សព្រៃកោងកាង និងគ្រប់គ្រងសំរាម នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់អង្គការសកម្មភាពដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍ (ARD) ក្រោមការដឹកនាំរបស់លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំមន្ទីរកសិកម្មបានផ្តល់យោបល់បន្ថែមលើគម្រោងរបស់អង្គការក្នុងការកែតម្រូវនូវចំណុចមួយចំនួន ម៉្យាងទៀតមន្ទីរកសិកម្មគឺគាំទ្រទាំងស្រុងលើគម្រោងនេះ។