មាតិកា
ការចូលរួមប្រជុំបន្ទាន់មួយស្តីពី បញ្ហាដីព្រៃឈើ និងដីព្រៃលិចទឹក នៅរដ្ឋបាលខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៥ មករា ២០២០
116
នៅថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ លោក ឌី សុខុម លោក ឌី សុភី នាយ~នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមប្រជុំបន្ទាន់មួយស្តីពី បញ្ហាដីព្រៃឈើ និងដីព្រៃលិចទឹក នៅរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ សមាសភាពក្នុងអង្គពិធីរួមមាន តំណាងអយ្យការ អន្តរវិស័យ មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា មន្ទីរកសិកម្ម រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អភិបាលស្រុកព្រៃនប់ ការិយាល័យធនធានមនុស្ស ពិគ្រោះយោបល់លើករណីយកដីព្រៃឈើ និងដីព្រៃលិចទឹក លក់បន្តគ្នាឱ្យបានសម្រេច។ បន្ទាប់ពីបានឆ្លងកាត់ការពិគ្រោះយោបល់រួម ឯកឧត្តម អភិបាលខេត្ត សម្រេចឱ្យរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ប្រើប្រាស់ច្បាប់ជំនាញមានស្រាប់ និងនៅជាធរមាន ចាត់ចែងបង្កសំណុំឯកសារបទល្មើសបញ្ជូន អ្នកផ្តួចផ្តើមគំនិត អ្នកសម្របសម្រួលឯកសារ និងអ្នកផ្សំគំនិត បញ្ជូនទៅអយ្យការ ដើម្បីទទួលទោស និងដកដីដែលបាត់បង់ត្រឡប់មកវិញ។
ចំនួនអ្នកចូលទស្សនា
Flag Counter