មាតិកា
ការចុះអង្កេត និងស្រង់ស្ថិតិដំណាំកៅស៊ូលក្ខណៈគ្រួសារនៅឃុំស្ទឹងឆាយ និងឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៤ មករា ២០២០
101
នៅថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក ហ៊ូ វិចិត្រ និងលោក សុខ សំណាងមន្ត្រីទទួលបន្ទុកការិយាល័យកៅស៊ូ បានចុះអង្កេត និងស្រង់ស្ថិតិដំណាំកៅស៊ូលក្ខណៈគ្រួសារនៅឃុំស្ទឹងឆាយ និងឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផល ឃុំស្ទឹងឆាយ មានកៅស៊ូគ្រួសារចំនួន ០១គ្រួសារ ទំហំ ១០ហិចតា (ទុកចោល) និងឃុំចំការហ្លួង កៅស៊ូគ្រួសារមានចំនួន ១៦គ្រួសារ ផ្ទៃដីចម្ការសរុប ១៩៩ហិចតា ផ្ទៃដីចម្ការមិនទាន់ប្រមូលផល ៨៤ហិចតា ផ្ទៃដីចៀរជ័រ ១០៥ហិចតា និងផ្ទៃដីចម្ការទុកចោលចំនួន ១០ហិចតា។
ចំនួនអ្នកចូលទស្សនា
Flag Counter