មាតិកា
ជំនួបបំភ្លឺជាមួយសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើករណី ទីតាំងដីមួយកន្លែង នៅឃុំអណ្តូងថ្ម ទួលទទឹង និងឃុំអូរឧញ៉ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៤ មករា ២០២០
101
នៅថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក ចាន់ រជ្ជតា នាយរងផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានជួបបំភ្លឺជាមួយសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើករណី ទីតាំងដីមួយកន្លែង នៅឃុំអណ្តូងថ្ម ទួលទទឹង និងឃុំអូរឧញ៉ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមមាន ៥ ចំណុច÷ ១/បញ្ហាស្នាក់ការមួយកន្លែង នៅភូមិអូរតាប៉ាង ហេតុអ្វីបានជាមានកំលាំងប្រដាប់អាវុធ ប្រជាការពារ និងរដ្ឋបាលព្រៃឈើ នៅចម្រុះគ្នា។ ២/ហេតុអ្វីបានជា មានការអនុញ្ញាតឱ្យអ្នកខ្លះបានចូល អ្នកខ្លះមិនឱ្យចូល។ ៣/បើដីនៅទីតាំងនេះមានអនុក្រឹត្យ តើរាជរដ្ឋាភិបាលឱ្យទៅអ្នកណា ឬក្រុមហ៊ុនណា។ ៤/ហេតុអ្វីពេលខ្លះ អនុវត្តលិខិតបទដ្ឋានគតិយុត្តិមានប្រសិទ្ធិភាព ពេលខ្លះមិនមានប្រសិទ្ធិភាព។ ៥/សំណូមពរ ឱ្យប្រ/ព បានចេញ ចូល ដើម្បីបានពិនិត្យដីដែលពួកគាត់មាននៅក្នុងនោះ។ បន្ទាប់ពីបានការពន្យល់ អំពីតួនាទី និងភារៈកិច្ច របស់រដ្ឋបាលព្រៃឈើនៅមូលដ្ឋាន និងទិដ្ឋភាពច្បាប់រួច។ ក្រុមការងារបានអរគុណរដ្ឋបាលព្រៃឈើ និងបន្តជួបជាមួយអាជ្ញាធរខេត្តបន្តទៀត។
ចំនួនអ្នកចូលទស្សនា
Flag Counter