មាតិកា
ការស្លាប់របស់ត្រីផ្សោត
ចេញ​ផ្សាយ ១២ មករា ២០២០
156
ថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ មន្រ្តីជំនាញជលផល បានចុះពិនិត្យមើលត្រីផ្សោត ១ក្បាល ដែលបានងាប់អណ្តែតមកទើចំណុចកោះព្រាប ស្ថិតភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តាមការសាកសួរពីប្រជាពលរដ្ឋត្រីផ្សោតនោះបានងាប់រយៈពេលពីរអាទិត្យហើយដែលមានទម្ងន់ប្រហែលជាង១២០គ. ក្រ ប្រវែង២.១០ម ទទឹង ០.៤០ម ជាប្រភេទ ផ្សោតឃ្លៀច (Indo-Pacific humpoback dolphin)មាននៅតំបន់កោះព្រីង ឆ្នេរខែម មុខរាម នៅប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្រត្រូវការពារដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ។ តាមការសន្និដ្ឋាន ត្រីផ្សោតឃ្នៀច បានងាប់ដោយសារជាប់មងរបស់ប្រជានេសាទ និងរលកបោះប៉ះនឹងថ្ម ធ្វើឱ្យត្រីងាប់ ហើយមន្រ្តីជំនាញបានធ្វើការកប់។
ចំនួនអ្នកចូលទស្សនា
Flag Counter