មាតិកា
ការចុះពិនិត្យការដាក់លក់សាច់ និងផលិតផលដែលមានដើមកំណើតពីសត្វ នៅតាមបណ្តាផ្សារក្នុងក្រុងព្រះសីហនុ
ចេញ​ផ្សាយ ១១ មករា ២០២០
102
ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យការដាក់លក់សាច់ និងផលិតផលដែលមានដើមកំណើតពីសត្វ នៅតាមបណ្តាផ្សារក្នុងក្រុងព្រះសីហនុ។ ជាលទ្ធផលអាជីវករលក់ដូរសាច់សត្វ និងផលិតផលមានដើមកំណើតពី គឺមានអនាម័យល្អ លក់ដែលមានគុណភាព សុវត្ថិភាព និងជាសាច់ដែលចេញពីសត្តឃាតដ្ឋាន មានត្រាចេញពីបសុពេទ្យត្រឹមត្រូវ។ ម្យ៉ាងវិញទៀតក៏បានណែនាំអ្នកដែលគ្មានច្បាប់អាជីវកម្ម ឲ្យមកធ្វើច្បាប់សម្រាប់ឆ្នាំ២០២០។ ក្នុងឱកាសនោះដែរក៏បានសាកសួរអំពីតម្លៃ÷ ជ្រូករស់ថ្លៃ ១៤០០០៛ ក្នុង១គ.ក្រ រីឯតម្លៃសាច់ជ្រូកវិញ សាច់សុទ្ធ ១គ.ក្រ ២០០០០៛ សាច់បីជាន់ ១គ.ក្រ ២២០០០៛ និងឆ្អឹងជំនីរ ១គ.ក្រ ២៣០០០៛។
ចំនួនអ្នកចូលទស្សនា
Flag Counter