ចេញផ្សាយ ១១ មករា ២០២០
129
ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០
លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម ទទួលបន្ទុកក្តាប់រួម និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ស្តីទី បានចូលរួមពិធីលែងអណ្តើកហ្លួងចំនួន២០ក្បាល ចូលក្នុងទីជម្រកធម្មជាតិ មានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង (ព្រែកស្រែអំបិល) ក្រោមអធិបតីភាពលោក ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងមានការចូលរួម ប្រធាននាយកដ្ឋានអភិរក្សជលផល នាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ អាជ្ញាធរស្រុក ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណជា ៧០នាក់ស្រី២៣នាក់។