ចេញផ្សាយ ១០ មករា ២០២០
138
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីកសិកកម្ម ដើម្បីចុះពិនិត្យមើលការដាំដំណាំបន្លែរបស់កសិករ នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលសង្កេតឃើញថា កសិករខ្វះខាតទឹកស្រោចស្រពលើដំណាំបន្លែ ដូចនេះទើបលោកបានផ្តល់ថវិកា ដើម្បីជីកអណ្ដូងទឹកមួយជួនគាត់។ គួរបញ្ជាក់ផងដែរថាតាមរយៈការអង្កេតលើគ្រួសារកសិករខាងលើដោយមានជីវភាពខ្វះខាត ហើយក៏ជាគ្រួសារដែលអាស្រ័យផលលើការដាំដំណាំបន្លែ ទើបលោកអនុប្រធានមន្ទីរសម្រេចចិត្តជួយដល់គ្រួសាររបស់គាត់។