ចេញផ្សាយ ១០ មករា ២០២០
106
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានធ្វើការណែនាំដល់អាជីករពិឃាតគោ ឈ្មោះ លី អាល់ម៉ាត់ លើការពង្រឹងអនាម័យសាច់ និងផលិតផលសត្វគោនៅកន្លែងលក់ដូរ រួមទាំងត្រូវលក់សាច់ដែលមានគុណភាពល្អ មានត្រាសំគាល់ចេញពីបសុពេទ្យត្រឹមត្រូវ ជាពិសេសត្រូវមានសណ្តាប់ធ្នាប់ល្អមុនពេល និងក្រោយពេលពិឃាតនៅទីសត្តឃាតដ្ឋាន។