ចេញផ្សាយ ០៦ មករា ២០២០
154
កម្មវត្ថុ÷ ដំណើរកំសាន្តរបស់មន្រ្តីរាជការ និងក្រុមគ្រួសារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ
ថ្ងៃសុក្រ-អាទិត្យ ៩-១១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣-០៥ ខែមករា ឆ្នាំ២០២០
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ មានសេចក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ដែលបានជួយឧបត្ថម្ភថវិកាសម្រាប់ដំណើរកំសាន្តរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងក្រុមគ្រួសារប្រកបដោយក្តីសប្បាយរីករាយ នៅខេត្តសៀមរាប ពីថ្ងៃទី៣-៥ ខែមករា ឆ្នាំ២០២០ ដើម្បីអបអរខួបលើកទី ៤១ ថ្ងៃជ័យជម្នះ៧ មករា (១៩៧៩-២០២០)។
យើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សា ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបតែសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន។
សូមឯកឧត្តមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។