ចេញផ្សាយ ២៧ ធ្នូ ២០១៩
125
នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩
លោក គីវ ចាន់មករា លោក នុន បុត្រ លោក ឈុន ថល និងលោក ប៉ុន ហាក់ បានចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) សង្កាត់ និងក្រុង នៅថ្នាក់ក្រុង នៅសាលប្រជុំរដ្ឋាបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពរបស់ លោក គង់ វីតាណៈ អភិបាលរងខេត្ត និងលោកស្រី គួច ចន្ថា ក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធជាវិញខេត្ត។