មាតិកា
ការចុះពិនិត្យមើលត្រីផ្សោត ១ក្បាល ដែលបានងាប់អណ្តែតមកទើរក្រោមស្ពានកោះពស់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៥ ធ្នូ ២០១៩
105
នៅថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីជំនាញជលផល បានចុះពិនិត្យមើលត្រីផ្សោត ១ក្បាល ដែលបានងាប់អណ្តែតមកទើរក្រោមស្ពានកោះពស់ ខេត្តព្រះសីហនុ។ តាមការសាក់សួរពីប្រជាពលរដ្ឋត្រីផ្សោតនោះបានងាប់រយៈពេលមួយអាទិត្យហើយដែលមានទង្ងន់ ប្រហែលជាង២០០គ.ក្រ ប្រវែង២.៣០ម ទទឹង ០.៤០ម ជាប្រភេទ ផ្សោតឃ្លៀច(Indo-Pacific humpoback dolphin)មាននៅតំបន់កោះព្រីង ឆ្នេរខែម មុខរាម នៅប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្ររត្រូវការពារដោយអនុត្រឹក្សលេខ១២៣ អ.ន.ក្រ។ តាមការសន្និដ្ឋាន ត្រីផ្សោតឃ្នៀច បានងាប់ដោយសារជាប់មងរបស់ប្រជានេសាទ និងរលកបោកប៉ះនឹងថ្ម ទើបបណ្តាលឱ្យត្រីងាប់ ហើយមន្រ្តីជំនាញបានធ្វើការកប់។
ចំនួនអ្នកចូលទស្សនា
Flag Counter