ចេញផ្សាយ ២៥ ធ្នូ ២០១៩
117
នៅថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចំនួន៣រូប ដើម្បីចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ ស្រុក និងឃុំ នៅថ្នាក់ស្រុក ក្រោមអធិបតីភាពរបស់ឯកឧត្តម សូរ ជុងហ៊ួរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការចូលពីមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងឃុំទាំង៤របស់ស្រុកស្ទឹងហាវ នៅសាលប្រជំុរដ្ឋបាលស្រុកស្ទឹងហាវ។