ចេញផ្សាយ ១៧ ធ្នូ ២០១៩
95
នៅថ្ងៃចន្ទ ៥រោជ ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក គីវ ចាន់មករា បានចូលវេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) ខេត្តព្រះសីហនុ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្ត ដែលមានការចូលពីមន្ទីរក្រុង និងស្រុកជុំវិញខេត្ត នៅរដ្ឋបាលខេត្តព្រះសីហនុ។