មាតិកា
ការចូលរួមកិច្ចប្រជុំដោះស្រាយ បណ្តឹងជំទាស់តវ៉ា ដែលទទួលបានក្នុងកំឡុងពេលនៃការបិតផ្សាយទិន្នន័យជាសាធារណ:នៅរដ្ឋបាលស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ១៦ ធ្នូ ២០១៩
125
ថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លោក យស់ ចាន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរដ្ឋបាលព្រៃឈើចំនួន ២នាក់ និងមន្ត្រីរដ្ឋបាលជលផល ចំនួន ២នាក់ ដើម្បីចូលរួមកិច្ចប្រជុំដោះស្រាយ បណ្តឹងជំទាស់តវ៉ា ដែលទទួលបានក្នុងកំឡុងពេលនៃការបិតផ្សាយទិន្នន័យជាសាធារណ:នៅរដ្ឋបាលស្រុកស្ទឹងហាវ ក្រោមការដឹកនាំរបស់ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ជំនាញ ភូមិបាលស្រុក មន្ទីរបរិស្ថាន។ ជាលទ្ធផល គឺធ្វើការដោះស្រាយ នូវបញ្ហាផ្សេងៗដែលអាចដោះស្រាយបានតាមរយ:បច្ចេកទេស និងតាមរយ:គណ:កម្មាការ។ ចំពោះករណី ដីជាប់គម្របព្រៃឈើនិងជលផល និងដីបរិស្ថានគឺមិនអនុញ្ញាតឱ្យចេញប្លង់បានទេ។
ចំនួនអ្នកចូលទស្សនា
Flag Counter