ចេញផ្សាយ ១៦ ធ្នូ ២០១៩
154
ថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩
លោក សុខ សិទ្ធិការ មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក និងលោក សុខ ពិសិដ្ឋ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសិក្ខាសាលាស្ដីពីការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា(HRMIS) នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមវត្តមានលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស។ ចំពោះវគ្គសិក្ខាសាលាបានផ្តោតសំខាន់ទៅលើបញ្ហប្រឈម និងបញ្ហាបច្ចេកទេសដែលកើតមានក្នុងការបញ្ជូនប្រព័ន្ធ(HRMIS)។ ក្នុងអង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក នៃមន្ទីរកសិកម្មទាំង ២៥រាជធានី ខេត្ត។