ចេញផ្សាយ ១៣ ធ្នូ ២០១៩
114
ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទចំនួន ៥រូប ដើម្បីចូលរួមហោមពិធី និងបញ្ចុះថ្មព្រះភូមិក្នុងមង្គលស្តេចរាជសីហ៍ប្រចាំក្រុងព្រះសីហនុ។ អង្គពិធីប្រព្រឹត្តក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន និងលោកជំទាវ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាពនានា កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួម។