មាតិកា
ការចុះពិនិត្យទីតាំងដីជាក់ស្តែងដែលមានទីតាំង ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៣ ធ្នូ ២០១៩
97
ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុចំនួន ៤នាក់ បានចូលរួមសហការជាមួយក្រុមការងារ ដឹកនាំដោយ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពី អជ្ញាធរដែនដីមូលដ្ឋាន មន្ត្រីរដ្ឋបាលខេត្ត និងភាគីម្ចាស់ដី សរុបចំនួន ១៦នាក់ បានចុះពិនិត្យទីតាំងដីជាក់ស្តែងដែលមានទីតាំង ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាលទ្ធផល ក្រុមការងារ មិនទាន់អនុញ្ញាតឱ្យមានការ បោះបង្គោលរបងព្រំដីតាមការស្នើសុំរបស់ម្ចាស់ដីទេ ដោយរងចាំបន្តនិតិវិធីឯកសារ ពីខាងរដ្ឋបាលខេត្តរួចរាល់សិន។
ចំនួនអ្នកចូលទស្សនា
Flag Counter