ចេញផ្សាយ ១១ ធ្នូ ២០១៩
139
នៅថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលទទួលបន្ទុកក្តាប់រួម បានចុះពិនិត្យការសាងសង់ស្នាក់ការអភិរក្ស និងវារីវប្បកម្មសមុទ្រ ដោយមានការចូលរួមពី រដ្ឋបាលជលផល ដឹកនំាដោយលោក ពុំ សុថា នាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ស្ថិតនៅសង្តាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។