ចេញផ្សាយ ០៦ ធ្នូ ២០១៩
126
នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩
លោក សុខ រិទ្ធី មន្ត្រីការិយាល័យកសិ-ឧស្សាហកម្ម បានចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលការងារ១០ខែ ឆ្នាំ២០១៩ និងទិសដៅបន្ត របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ នៅសាលប្រជុំតូចរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ,ខ,ប,ជ) ខេត្តព្រះសីហនុ។ ពិធីនេះរៀបចំដោយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ ដែលមានការអញ្ជើញចូលរួមរបស់លោក លោកស្រីតំណាងមន្ទីរអង្គភាព និងអង្គការសកម្មភាពដើម្បីកុមារ សរុបចំនួន ៤៣នាក់ ស្រី១៧នាក់។