ចេញផ្សាយ ០៥ ធ្នូ ២០១៩
118
ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩
លោក ផាន់ សុខន ប្រធានការិយាល័យវិស្វកម្មកសិកម្ម បានចូលរួមកិច្ចប្រជុំប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប(GDP) ខេត្តព្រះសីហនុ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការនៃក្រសួងផែនការ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ជាគណៈអធិបតី នៅរដ្ឋបាលខេត្តព្រះសីហនុ អ្នកដែលអញ្ជើញចូលរួមមានមន្ទីរ អង្គភាពចំណុះឲ្យខេត្តទាំងអស់ចំនួន ៧៥នាក់ ក្នុងនោះស្រី ១៦នាក់។