មាតិកា
ការចូលរួមកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០៣០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មរាជធានី ខេត្ត ២០១៩-២០២៣
ចេញ​ផ្សាយ ០៥ ធ្នូ ២០១៩
98
នៅថ្ងៃពុធ-សុក្រ ៨-១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤-០៦ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី យ៉ុន លីដា និងលោកស្រី ណែត សារ៉េម មន្ត្រីការិយាល័យផែនការ គណនេយ្យ បានចូលរួមកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០៣០ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មរាជធានី ខេត្ត ២០១៩-២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងសណ្ឋាគារក្លរៀស &ស្ប៉ា ខេត្តកំពង់ធំ។ សមាសភាពចូលរួមតំណាងមកពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២៥ រាជធានី ខេត្ត លេខាធិការដ្ឋានកម្មវិធី ASPIRE និងIFAD។
ចំនួនអ្នកចូលទស្សនា
Flag Counter