មាតិកា
ការស្តីពីករណីកាប់ទន្ទ្រានព្រៃអាកាស្យា នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ
ចេញ​ផ្សាយ ០៣ ធ្នូ ២០១៩
101
នៅថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរដ្ឋបាលព្រៃឈើចំនួន ៣រូប ចូលរួមប្រជុំជាមួយមន្ត្រីមន្ទីរបរិស្ថាន ស្តីពីករណីកាប់ទន្ទ្រានព្រៃអាកាស្យា នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម បានឱ្យក្រុមការងារចុះអនុវត្តជាបន្ទាន់ ដោយមានព្រះរាជអាជ្ញាចូលរួមដឹកនាំ ក្រុមការងារទាំងអស់ ទាំងកងកំលាំង អាជ្ញាធរដែនដី មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលខេត្ត សរុបប្រមាណ ៥៥នាក់ កំពុងជួបជុំគ្នានៅចំណុច អូរអារ៉េវ សង្កាត់១ លើទីតាំងកើតហេតុ។
ចំនួនអ្នកចូលទស្សនា
Flag Counter