ចេញផ្សាយ ០២ ធ្នូ ២០១៩
106
ថ្ងៃចន្ទ ៦កើត ខែធ្នូ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩
លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលក្តាប់រួម និងលោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យក្បាលដីទាំង៧ ដែលពាក់ព័ន្ធដីព្រៃកោងកាងនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ប៉ុលឌែរ៦) ជាលទ្ធផល លោកអភិបាលស្រុកសម្រេចឲ្យជំនាញសុរិយោដីលុបចោលប្លង់ដីពាក់ព័ន្ធខាងលើ កិច្ចប្រជុំនេះដឹកនាំដោយ លោក ស កក្កដា អភិបាលស្រុកព្រៃនប់ មានការចូលរួម តំណាងភូមិបាលស្រុក មេឃុំ មេភូមិ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំតូចសាលាស្រុកព្រៃនប់។