មាតិកា
ការចុះពិនិត្យទីតាំងដីជាក់ស្តែង ដែលបានកាប់ទន្ទ្រាន ដើមអាកាស្យា ដុតហ៊ុមព័ទ្ធ ធ្វើរបង ពុះឡូត៍ចែកគ្នា យ៉ាងអនាធិបតេយ្យ នៅចំណុចជើងតាសៅ ភូមិ៣ សង្កាត់លេខ១ក្រុង/ខេត្តព្រះសីហនុ និងបានចុះស្រង់យកចំណុចនិយាមកា ដើម្បីតម្លើងផែនទី
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០១៩
204
ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំខណ្ឌមន្ត្រីរដ្ឋបាលព្រៃឈើចំនួន ៦នាក់ សហការជាមួយមន្ត្រីបរិស្ថានចំនួន១១នាក់ ដើម្បីចុះពិនិត្យទីតាំងដីជាក់ស្តែង ដែលបានកាប់ទន្ទ្រាន ដើមអាកាស្យា ដុតហ៊ុមព័ទ្ធ ធ្វើរបង ពុះឡូត៍ចែកគ្នា យ៉ាងអនាធិបតេយ្យ នៅចំណុចជើងតាសៅ ភូមិ៣ សង្កាត់លេខ១ក្រុង/ខេត្តព្រះសីហនុ និងបានចុះស្រង់យកចំណុចនិយាមកា ដើម្បី តម្លើងផែនទី។ ជាលទ្ធផល នៅពេលដែលតម្លើងផែនទី គឺ ទីតាំងដីនោះ គឺស្ថិតនៅជើងភ្នំតាសៅ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ដែលមានទំហំ ៨០៨៥៩ ម៉ែត្រការ៉េ និងស្ថិតនៅក្នុងតំបន់ការពារក្បាលឆាយ អនុក្រឹត១១៦ ទាំងស្រុង។
ចំនួនអ្នកចូលទស្សនា
Flag Counter