មាតិកា
ការចុះអង្កេតស្ទង់ទិន្នផលស្រូវរដូវវស្សាឆ្នាំ២០១៩
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០១៩
98
ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្មចុះអង្កេតស្ទង់ទិន្នផលស្រូវរដូវវស្សាឆ្នាំ២០១៩ បានចុះទៅយកសំណាកនៅភូមិព្រែកសង្កែ និងភូមិកំពង់ចិន ឃុំទឹកថ្លា ដែលមានការសហការណ៍ចូលរួមពីលោកមេឃុំ និងលោកមេភូមិទាំងពីរ ដោយទទួលបានលទ្ធផលដូចតទៅ៖ +ភូមិព្រែកសង្កែ ជ្រើសរើស៣គ្រួសារ ១/គ្រួសារលោកសាន ឡាក់ ទិន្នផលស្រូវកណ្តាលជាមធ្យម ៤តោន/ហិកតា (ស្រូវសើម)។ ២/គ្រួសារលោកស្រីឌែ ទូច ទិន្នផលស្រូវកណ្តាលជាមធ្យម ៣.៤តោន/ហិកតា (ស្រូវសើម) ៣/គ្រួសារលោកលី ឌៀល ទិន្នផលស្រូវកណ្តាលជាមធ្យម ៣.៥តោន/ហិកតា (ស្រូវសើម)។ សរុបទិន្នផលស្រូវកណ្តាលជាមធ្យមសម្រាប់ភូមិព្រែកសង្កែ ៣.៦តោន/ហិកតា (ស្រូវសើម)។ + ភូមិកំពង់ចិន ជ្រើសរើស៣គ្រួសារ ១/គ្រួសារលោកស្រីមីន សុខន ទិន្នផលស្រូវកណ្តាលជាមធ្យម២.៤តោន/ហិកតា (ស្រូវសើម) ២/គ្រួសារលោក ហ៊ុំ ខុន ទិន្នផលស្រូវកណ្តាលជាមធ្យម ៣.៥តោន/ហិកតា (ស្រូវសើម) ៣/គ្រួសារលោកសាប ផាត ទិន្នផលស្រូវកណ្តាលជាមធ្យម ២.៥តោន/ហិកតា (ស្រូវសើម) សរុបទិន្នផលស្រូវកណ្តាលជាមធ្យមសម្រាប់ភូមិកំពង់ចិន ២.៥តោន/ហិកតា (ស្រូវសើម)។
ចំនួនអ្នកចូលទស្សនា
Flag Counter