ចេញផ្សាយ ២៨ វិច្ឆិកា ២០១៩
163
ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩
ក្រុមមន្ត្រីជំនាញកសិកម្ម បានចុះពិនិត្យទីតាំងបណ្តុះផ្សិតអំបោះ នៅក្នុងភូមិកំពង់ចិន ឃុំទឹកថ្លា ខេត្តព្រះសីហនុ ដោយបានជួបជាមួយលោកស្រី ហុ ទាន ដែលជាតំណាងឱ្យកសិករបណ្តុះផ្សិតអំបោះ និងជាអ្នកអនុវត្តប្រកបអាជីវកម្មផ្ទាល់លើមុខរបរបណ្តុះផ្សិតនេះ។ ក្នុងឱកាសនៃលោកស្រីបានមានប្រសាសន៍ថាក្រោយពីពួកគាត់ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសបណ្តុះផ្សិត ធ្វើអោយជីវភាពគ្រួសាររបស់ពួកគាត់បានប្រសើរជាងមុន ហើយគាត់ក៏បានថ្លែងអំណរគុណផងដែរ ទៅដល់លោក យស់ ចន្ថណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់ និងផ្តួចផ្តើមឱ្យពួកគាត់បានប្រកបអាជីវកម្មបណ្តុះផ្សិតមួយនេះបានដោយជោគជ័យ ជួយដល់គ្រួសារពួកគាត់ឱ្យមានជីវភាពធូរធារមួយកម្រិត។