មាតិកា
កិច្ចប្រជុំដោះស្រាយបណ្តឹងជួយទប់ស្កាត់ និងដោះស្រាយករណីប្រ/ព ៤៨ នៅឃុំអណ្តូងថ្ម ទទួលទទឹង និងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០១៩
116
ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកិច្ចប្រជុំដោះស្រាយបណ្តឹងជួយទប់ស្កាត់ និងដោះស្រាយករណីប្រ/ព ៤៨ នៅឃុំអណ្តូងថ្ម ទទួលទទឹង និងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាយោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាល នៅរដ្ឋបាលខេត្តព្រះសីហនុ តាមរយៈសជណ លេខ ១២៩៤ ចុះថ្ងៃទី០៤ កញ្ញា ២០១៩។ ជាលទ្ធផល រដ្ឋបាលខេត្តមិនទាន់បានអនុវត្តន៍ ដោយរង់ចាំចុះរួមគ្នាជាមួយក្រុមការងារមកពីអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី ដោយហេតុថាលិខិតនេះ ប្រ/ព គោរពជូនអាជ្ញាជាតិ និងចម្លងជូនសាលាខេត្តប៉ុណ្ណោះ។
ចំនួនអ្នកចូលទស្សនា
Flag Counter